ធម៌៥យ៉ាងដែលស្វាមីត្រូវប្រតិបត្តិចំពោះភរិយាគឺ:
១)សម្មានទាយស្វាមីត្រូវតែពោលពាក្យទន់ភ្លន់ពិរោះពិសារទៅរកភរិយាគ្រប់ពេល
២)អវិមានទាយមិនត្រូវមើលងាយភរិយាទុកដូចជាខ្ញុំកំដរក្នុងផ្ទះនោះឡើយ៕
៣)អនតិចរិយាយមិនត្រូវក្បត់ភរិយា(ទាំងកាយ វាចា ចិត្ត) ឬគបរកស្រ្តីដទៃឡើយ៕
៤)ឥស្សរិយវោស្សគ្គេនដោយប្រគល់នាទីជាមេផ្ទះចាត់ចែងកិច្ចការនាៗជាធំក្នុងផ្ទះអោយដល់ភរិយា
៥)អលង្ការានុប្បទានេនគប្បីផ្តល់គ្រឿងអលង្គាដល់ភរិយាតាមសមត្ថភាពគ្រួសារ
ភរិយាកាលបើស្វាមីទំនុកបំរុងដូច្នោះហើយគប្បីប្រតិបត្តិស្វាមីវិញដោយធម៌៥យ៉ាងវិញ
១)សុសំវិហិតកម្មន្តាគប្បីចាត់ចែងកិច្ចការក្នុងផ្ទះដោយ ផ្ចិតផ្ចង់៕
២)សុសង្គហិតបរិជនាត្រូវសង្រ្គោះ ញាតិខាងស្វាមីនិងញាតិរបស់ខ្លួនអោយស្មើគ្នា៕
៣) អនតិចារិនីមិនត្រូវក្បត់ប្រព្រឹត្តកន្លងស្វាមី ទាំងកាយ វាចា ចិត្ត៕
៤)សម្ភតំអនុរក្ខតិត្រូវចេះថែរក្សាទ្រព្យដែលស្វាមីរកបានមកទុកដាក់អោយគង់វង់ ។
៥)ទក្ខាចហោតិអនលសាជាស្រ្តីឧស្សាហ៍ឈ្លាសប្រសប់មិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង៕(ព្រះពុទ្ធសំដែង)






0 comments:
Post a Comment